You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ ទិសដៅឆ្នាំ២០១៩

កងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ ទិសដៅឆ្នាំ២០១៩

កណ្តាល៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ ទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលរង តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តំណាងបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមតំណាងយោធភូមិភាគពិសេស លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូង ឧត្តមសេនីយ៍ស្នងការរង ស្នងការដ្ឋាននគបាលខេត្ត ឯកឧត្តមតំណាងពន្ធនាគាខេត្ត លោក ឧត្តមសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក កងវរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។