ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ នៅស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី និងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលផ្ទៃប្រទេស និងលោកស្នងការរង នាយ នាយរងការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។