You are currently viewing ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាសទី១

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាសទី១

ព្រៃវែង ៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ ផ្សព្វផ្សាយផែនការណែនាំស្តីពីការប្រើប្រាស់អាវុធជាតិផ្ទុះ ផ្សព្វផ្សាយសេចក្តីណែនាំការស្លៀកពាក់ឯកសណ្ឋាន គ្រឿងបរិក្ខារួមផ្សំ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ-អនុប្រធានមន្ទី នាយករិយាល័យ មេបញ្ជាការ-មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។