ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្សព្វបទបញ្ជាស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងសេចក្តីណែនាំស្តីពីការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា និងបរិក្ខាររួមផ្សំរបស់កងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។