You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ កិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំង ២៥រាជធានី-ខេត្ត ប្រចាំខែមីនា ទិសដៅខែមេសា ឆ្នាំ២០១៩

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ កិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំង ២៥រាជធានី-ខេត្ត ប្រចាំខែមីនា ទិសដៅខែមេសា ឆ្នាំ២០១៩

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំង ២៥រាជធានី-ខេត្ត ប្រចាំខែមីនា ទិសដៅខែមេសាឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ត្រូវបើកប្រាក់ខែចែកដល់ដៃនាយ ពលអាវុធគ្រប់រូបនិងមានចុះហត្ថលេខាលើតារាងបើកចែកប្រាក់បៀវត្សរ៍ជាដាច់ខាត, មិនអនុញ្ញាតិឱ្យកាត់ប្រាក់បៀវត្សរ៍របស់ នាយ-ពលអាវុធហត្ថយកទៅចំណាយក្នុង ប្រការណាក៏ដោយ, មិនអនុញ្ញាតិឱ្យមានចងការប្រាក់នៅក្នុងអង្គភាព ហើយកាត់ប្រាក់បៀវត្សរ៍ របស់នាយ-ពលអាវុធហត្ថទេ, ត្រូវការពារថែរក្សារថវិការដ្ឋឱ្យបានគង់វង្ស កត់ត្រាបញ្ជីស្នាមឱ្យបានទៀងទាត់នឹងទុក្ខដាក់ឯកសារបានល្អ, ពង្រឹងការគោរពវិន័យ មានគុណធម៌ សីលធម៌ល្អក្នុងការនិយាយស្តីមិនក្រអឺតក្រទោមឡើយ, ត្រូវប្រយ័ត្នក្នុងការលេង Facebook ដែលនាំឱ្យយប៉ះពាល់ដល់កិត្តិយសអង្គភាពនិងបុគ្គលខ្លួនឯង, ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពល្អ និងជាមួយមហាជនគ្រប់ស្រទាប់ ហើយមិនត្រូវជឿតាមពួកអគតិជាដាច់ខាត។