You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ ទទួលជួបគណៈប្រតិភូយោធាការពារព្រំដែនខេត្តអាងយ៉ាង

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ទទួលជួបគណៈប្រតិភូយោធាការពារព្រំដែនខេត្តអាងយ៉ាង

តាកែវ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលជួបលោក វរសេនីយ៍ឯក ប៊ុយ ជុង យុង មេបញ្ជាការរង យោធាការពារព្រំដែនខេត្តអាងយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយាមវៀតណាម និងគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗ ខាងមុខនេះ ពិធីនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរជាច្រើនរូបផងដែរ។