ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ ប្រតិភូយោធាខេត្តតៃនិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តព្រៃវែង ញ្ជើញជូនពរ កងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការចូលរួមពីលោកមេបញ្ជាការរងជាច្រើនរូបផងដែរ។