កោះកុង៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀនយ៉ាងនៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ដាំ គីថុច មេបញ្ជាការយោធាខេត្តគៀនយ៉ាង អញ្ជើញមកសួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។