You are currently viewing គណៈប្រតិភូយោធាការពារព្រំដែន ខេត្តអាងយ៉ាង ជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

គណៈប្រតិភូយោធាការពារព្រំដែន ខេត្តអាងយ៉ាង ជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការរង នាយ នាយរងការិយាល័យបានទទួលស្វាគមន៍ គណៈប្រតិភូយោធាការពារព្រំដែនខេត្តអាងយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ូយ ទ្រូង យ៉ុង មេបញ្ជាការរងយោធា ការពារព្រំដែនខត្តអាងយ៉ាង អញ្ជើញមកជូនពរអង្គភាពកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ។