ភ្នំពេញ: ដោយមានការណែនាំជាប្រចាំ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ជូសារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអញ្ជេីញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យស ច័ន្ទសំណាង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបាននាំយកថវិកាចំនួន ១.០០០០០០ រៀល ដើម្បីទុកជូនក្រុមគ្រួសារ ក្នុងការដោះស្រាយការលំបាកផ្សេងៗផងដែរ។