You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ភ្នំពេញ៖ព្រឹកថ្ងៃពុធទី១០ខែមាសាឆ្នាំ២០១៩នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ​លោកឧត្តមសេនីយ៍ទោសំបូរធននាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍។

ខ្លឹមសារនៃការប្រជុំនេះរួមមាន៖

ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅ។

កាត្រៀមរៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍និងការប្រេីប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់។

ការត្រៀមរៀបចំតុបតែងលំអដេីម្បីត្រៀមទទួលទេវតាឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស។

ការត្រៀមរៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស។

ផ្សព្វផ្សាយវេកប្រចាំបញ្ជាវេនប្រចាំការចំណុចខ្ពស់នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។