អហ កណ្តាល៖ វេលាម៉ោង១៥និង០០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិថ្មី២ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។ 1/ឈ្មោះ មាង រដ្ឋា ភេទប្រុស អាយុ 26 មុខរបរបុក្គលិក អង្គការអភិវឌ្ឈន៍មុខរបរនិងលំនៅឋានស្នាក់នៅវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 2/ឈ្មោះ ឃួញ វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុក្គលិក អង្គការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ស្នាក់នៅភូមិ/សង្កាត់ស្ទឺងមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ទូរសព្ទ័ដៃ ០៥គ្រឿង និងម៉ូតូ ០១គ្រឿង។ ដំណើររឿងហេតុ៖ ជនសង្ស័យឈ្មោះ វុធ (គេចខ្លួន) បានតាំងខ្លួនជា មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ឈ្មោះ ធី ទៅឆបោកលោក មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យវេរលុយចំនួន ២០០ដុល្លារ ទៅឱ្យឈ្មោះ វុធ។ ក្រោយពីបានដឹងរឿងហេតុ មេបញ្ជាការអាវុធហត្ថក្រុងតាខ្មៅបានធ្វើការទំនាក់ទំនង់ជាមួយ ជនសង្ស័យ (តាំងខ្លួនឈ្មោះធី) ប៉ុន្តែឈ្មោះ វុធ នោះ បានឱ្យជនសង្ស័យទាំង២នាក់ខាងលើ មកបើកលុយដែលវេរឱ្យតាមវីងជំនួសខ្លួនគេ ដោយប្រើទូរសព្ទ័លេខ 016843829 នៅពេលជនសង្ស័យទាំងពីរមកបើកលុយនោះ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីធ្វើការស្រាវជ្រាវបន្ត។

អាវុធហត្ថក្រុងតាខ្លៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆបោក
- Post author:Eng Hy
- Post published:August 6, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

សមត្ថកិច្ចជំនាញខេត្តស្វាយរៀងចុះអនុវត្តន៍ដីកបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ប្រព្រឹត្តបទល្មើសដោយចេតនា មានស្ថានទម្ងន់ទោស

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ និងច្បាប់ស្តីពីគ្រឿងញៀន

ណាត់កាប់ចាក់គ្នា ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាមចំនួន ០៧នាក់!

កម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការបង្ក្រាបបទល្មើសសត្វព្រៃ
