You are currently viewing ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថ

ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថ

ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរ ងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ង្វៀន ហ្វាយ ភឿង មេបញ្ជាការរងកងការពារព្រំដែន ចូលជួបសម្តែងគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលថ្មីៗខាងមុខនេះ ពិសេសដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ កម្ពុជា-វៀតណាម កាន់តែប្រសើរឡើងថែមទៀត។