ព្រៃវែង៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនគ្រួសារលោកយាយ កែន អ៊ួន អាយុ ៥៨ឆ្នាំ ដែលជួបការលំបាកមានជំងឺស្លាប់មួយចំហៀងខ្លួន និងមានជីវភាពទីទាល់ក្រ រស់នៅក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ អំណោយប្រគល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០៣កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ត្រីខ ០២យួរ, ប្រេងឆា ០៥លីត្រ, សាប៊ូម្សៅ ០៥គីឡូក្រាម, ប៊ីចេង ០១គីឡូក្រាម, សារ៉ុង ០២ និងថវិកាចំនួន ៣០០.០០០រៀលផងដែរ។