You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រគល់ជូនអាវុធហត្ថនារីទើបសម្រាលកូន

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រគល់ជូនអាវុធហត្ថនារីទើបសម្រាលកូន

ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលតាមរយៈលោក នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនអាវុធហត្ថនារី ដែលទើបបានសម្រាលកូនចំនួន ២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៨០០.០០០រៀល។