You are currently viewing វគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ ត្រូវបានបិទវគ្គនៅថ្ងៃនេះ

វគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ ត្រូវបានបិទវគ្គនៅថ្ងៃនេះ

រឹកថ្ងៃព្រហស្បតិ៍​ ទី១១​ ខែមេសា​ ឆ្នាំ២០១៩​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ​ ខេត្តកំពង់ឆ្នាំង​ បានរៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍​ និងប្រើប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់។​ ពិធីនេះក្រោមអធិបតីភាពលោក​ ឧត្ដមសេនីយ៍ទោ​ ស​ សំបូរធន​ នាយសេនាធិការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ តំណាងលោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍​ នាយរងសេនាធិការ,​ ស្នងការ​ ស្នងការរង​ នាយក​ នាយករងមជ្ឈមណ្ឌល​ និងនាយការិយាល័យ​ មេបញ្ជាការរងតាមបណ្តារាជធានី​ ខេត្ត​ ព្រមទាំងមេបញ្ជាការវរសេនាតូចកងអន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ជាច្រើនរូបទៀត៕