ស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រជុំត្រួតពិនិត្យកាអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិដៅខែឧសភាឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមអធិបតីភាពលោក ឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកជាច្រើនរូបទៀត។