កំពង់ចាម៖ ព្រឹកថៃ្ងព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំនាយ នាយរង និងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមបរិច្ចាគឈាម នៅមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ។