ឧត្តរមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីសូត្រមន្ត ប្រោសព្រំ លើករាសី និងសុំសេចក្តីសុខ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។