ព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៩ វរសេនាតូចអន្តរាគមន៍ពិសេស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការត្រៀម ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពិធីផ្សព្វផ្សាយនេះក្រោមអធិបតីភាពលោក អនុសេនីយ៍ទោ នាង លីវិន មេបញ្ជាការងវរអន្តរាគមន៍ពិសេស ព្រមទាំងមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានដែលរងពាក់ព័ន្ធជាច្រើនរូបផងដែរ។