You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជូនពរ ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជូនពរ ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលជួបសួរសុខទុក សម្តែងការគួរសម និងជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភារ និង ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ព.ស.២៥៦៣ នៅភូមិគ្រឹះរបស់ ឯកឧត្តម ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ។