កណ្តាល៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី សុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយត្រីសំ តុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោកមេបញ្ជារង នាយរងសេនាធិការ ប្រធាន អនុមន្ទី នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក កងវរអន្តរាគមន៍ ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។