You are currently viewing កងរាជអាវុធហត្ថខេត្តកំពត ធ្វើពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

កងរាជអាវុធហត្ថខេត្តកំពត ធ្វើពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

កំពត៖ នារសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី សុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយត្រី កែវ សុផល បញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងលោកមេបញ្ជារង នាយរងសេនាធិការ ប្រធាន អនុមន្ទី នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក កងវរអន្តរាគមន៍ ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។