You are currently viewing កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

កំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី សុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ពិធីនេះមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកមេបញ្ជារង សេនាធិការ ប្រធាន-អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក កងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។