នៅវេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង មានដូចជា ៖ អង្ករ ០៤បេ , មី០៤កេះ ,ត្រីខ០៤យួ , ទឹកត្រី ០៤យួរ , ស្ករស ០៤ គីឡូ , ធីក ០២កញ្ចប់មាន ០៨មុខ និងថវិកា ៣០ម៉ឺនរៀល យកទៅចែកជូនគ្រួសារសពចំនួន ០២គ្រួសារ ដែលរងគ្រោះដោយសាររន្ទះបាញ់
និងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង ១៨ និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។