You are currently viewing ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រះវិហារ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។ នៅក្នុងពិធីនេះផងដែរ ឯកឧត្តម អភិបាលខេត្តបានផ្តល់ជូននូវថវិកាដល់កម្លាំងកងរាជអាវុធហត្ថសរុបចំនួន១៤០នាក់ ក្នុងម្នាក់៣០.០០០រៀល ជូនអង្គភាពសម្រាប់ជប់លៀងចំនួន៥.០០០.០០០រៀល ទឹកក្រូច ២០កេស, ស្រាបៀ២០កេស, មី០៥កេស ទឹកបរិសុទ្ធ ៥០យួរ។