ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពារាំង បានយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនដល់គ្រួសារក្រីក្រចំនួន ០២ គ្រួសារ នៅភូមិ ទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង គឺឈ្មោះ ពុំ ផាត ភេទស្រី អាយុ ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយនៅពីរនាក់កូនស្រីគ និងឈ្មោះ អុន ចំរឿន ភេទស្រី អាយុ ៤២ ឆ្នាំ គ្រួសារក្រីក្រកំពុងមានជំងឺ សម្ភារៈយកទៅប្រគល់ជូនរួមមានអង្ករ ២០គូឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប៊ីចេង ២កញ្ចាប់, អំបិល ២កញ្ជប់, ប្រេងឆា ១ដប, ទឹកបរិសុទ្ធ ២យួរ, សារុង ១, ក្រម៉ា ១ និងថវិកាមួយចំនួនទៀត។