ស្វាយរៀង៖ ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញផ្សព្វផ្សាយផែនការការពារសង្ក្រានស្វាយរៀង និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដល់នាយ នាយរងអាវុធហត្ថខេត្ត។ ពិធីនេះមានការអញ្ជើញរួមពីសំណាក់លោក មេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ លោកប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោមេបញ្ជាការ មេបញ្ជាការងក្រុង-ស្រុកទាំង៨ និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀត។ ក្នុងឱកាសនេះដែលលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏មានជាកញ្ចប់ថវិកាជូនដល់នាយទាហាន នាយទាហានរងទាំងអស់ទូទាំងខេត្តស្វាយរៀង ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀល) ផងដែរ។