You are currently viewing ឃាតករសម្លាប់ប្អូនស្រីជីដូនមួយ ​ធ្លាយរឿងថ្មី​​ទៀតហើយ

ឃាតករសម្លាប់ប្អូនស្រីជីដូនមួយ ​ធ្លាយរឿងថ្មី​​ទៀតហើយ

រាជធានីភ្នំពេញៈ ភ្នាក់ងារGRK News បានឱ្យដឹងថា តាមការសួរចម្លើយយ៉ាងយកចិត្តទុកដាក់ ទៅតាមជំនាញនោះ មេខ្លោងគឺឈ្មោះជុំ វីរៈ ហៅទូ ដែលបានវាយសម្លាប់ប្អូនស្រីជីដូនមួយរបស់ខ្លួនឈ្មោះវ៉ុន រដ្ឋាន អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ ដែលជាសិស្សថ្នាក់ទី១២វិទ្យាល័យពងទឹក កាលពីកាលពីវេលារសៀលថ្ងៃទី១០ ឧសភា ២០១៦ នៅក្នុងសំណង់ផ្ទះល្វែងមួយ ដែលសាងសង់មិនទាន់ហើយ និងត្រូវបានគេទុកចោល ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យបានសារភាពថា ក្រៅពីសម្លាប់ប្អូនជីដូនមួយហើយ ខ្លួនក៏ធ្លាប់បានច្រានបុរសម្នាក់ទៀតដែលជាមិត្តភក្ដិទម្លាក់ ចូលក្នុងរណ្តៅដីដ៏ជ្រៅមួយកន្លែង (រណ្តៅដីដែលធ្លាក់ឧទ្ធម្ភាគចក្រ) ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ដដង្កោ កាលពីយប់ថ្ងៃទី១៦ មេសា ២០១៤ កន្លងទៅនេះ ក្នុងរឿងទំនាស់ផឹកស៊ី ។
ប្រភពដដែលបន្តថា ជនរងគ្រោះដែលត្រូវជននោះ ច្រានទម្លាក់ចូលទៅក្នុងរណ្ដៅដី បណ្ដាលឲ្យបាក់.កស្លាប់នោះ ឈ្មោះជ្រិច ពិសិដ្ឋ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឃាតករឈ្មោះជុំ វីរៈ ហៅទូ អាយុ២២ឆ្នាំ មានទៅលំនៅក្នុងភូមិ ទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
រឿងរ៉ាវដែលបានកើតឡើងនៅពេលនោះ គឺមុនពេលកើតហេតុ ជននោះនិងជនរងគ្រោះបានផឹកស៊ីជុំគ្នា ហើយក៏មានទំនាស់ពាក្យសម្ដីកើតឡើង បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងផឹកស៊ីមុន ស្រាប់តែឃាតកររូបនោះ ជិះម៉ូតូដេញតាមរករឿងពីក្រោយទៀត។ ប្រភពដដែលបន្តថា ពេលនោះជនរងគ្រោះបានឈប់ម៉ូតូទៅតតាំងវិញបន្តិច ក៏បានរត់ឡើងជិះម៉ូតូបន្តដំណើរទៅមុខទៀត ស្រាប់តែជនសង្ស័យរត់ដេញតាមទាន់ រួចបានចាប់រុញច្រានជនរងគ្រោះ ទម្លាក់ចូលទៅក្នុងរណ្ដៅដីដ៏ជ្រៅ បណ្ដាលឲ្យធ្លាក់ទាំងមនុស្ស និងម៉ូតូបាក់.កស្លាប់ (រណ្ដៅដីដែលធ្លាក់ឧទ្ធម្ភាគចក្រយោធា) ។
ខណៈនោះ សាកសពត្រូវបានប្រជាពលរដ្ឋន្រទះឃើញ ហើយខ្លះសង្ស័យថា ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ស្រវឹងស្រាជិះម៉ូតូធ្លាក់រណ្ដៅដី និងខ្លះទៀត ក៏សង្ស័យថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម និងបានដាក់ការសង្ស័យទៅលើជននេះដែរ ព្រោះមុនពេលមានគ្រោះថ្នាក់ ជនរងគ្រោះមានទំនាស់ពាក្យសម្ដីជាមួយជននោះ ។ ឃាតកររូបនេះសារភាពថា បុរសដែលស្លាប់ក្នុងរណ្ដៅដីនោះ គឺខ្លួនជាអ្នកច្រានទម្លាក់ បណ្ដាលឱ្យធ្លាក់បាក់.កស្លាប់ ៕
ខច