You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ និងអបអរសាទរ លោកជំទាវ ឃួន សុដារី

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ និងអបអរសាទរ លោកជំទាវ ឃួន សុដារី

សូមគោរពជូនពរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាក្នុងឱកាសដែល លោកជំទាវ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូន លោកជំទាវ ជា « កិត្តិសង្គហបណ្ឌិត » សូម លោកជំទាវ កិត្តិសង្គហបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ សូម លោកជំទាវ កិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរ និងអបអរសាទរ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់