សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ គ.ស.២០១៩ សូម លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថា សុខភាពល្អបរិបូណ៍ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ ធំធេងថ្មីថែមទៀត។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមប្រសិទ្ធិពរបវរមហាប្រសើរជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត និង ឯកឧត្តម ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់