កណ្តាល៖ នារសៀលថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩ ជាថ្ងៃទី៣បុណ្យចូលឆ្នាំថ្មី(វិរៈឡើងស័ក) លោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេ និងលោក វរសេនីយ៍ឯក យ៉ែម ច័ន្ទឌី មេបញ្ជាការកងវរសេនាតូច យានយន្តកិត្តិយសព្រមទាំងនាយ នាយរងអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋបានប្រារព្ធពិធីស្រង់ព្រះ នៅវត្តទេពរង្សីស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល៕