ត្បូងឃ្មុំ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីបដិសណ្ឋារកិច្ច សំណេះសំណាល និងជូនពរពីប្រតិភូយោធាខេត្តតៃនិញ នៃកងទ័ពប្រជាជនវៀតណាម។
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានប្រសាសន៍ថា ដោយឆ្លុះបញ្ចាំងអំពីចំណងសាមគ្គីភាព និងកិច្ចសហការល្អ តាមរយៈការចុះកំណត់ហេតុកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងបញ្ជាការដ្ឋានយោធាខេត្តតៃនិញ អង្គភាពទាំងពីរតែងបានទំនាក់ទំនង និងផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងការងារសន្តិសុខ ធានាអោយបាននូវប្រសិទ្ធភាពការងារ ក្នុងការរួមចំណែកធ្វើអោយខ្សែរបន្ទាត់ព្រំដែននៃខេត្តទាំងពីរជាតំបន់មិត្តភាព សន្តិភាព និងមានការអភិវឌ្ឍ។
ក្នុងអ្គពិធីនេះដែរ នាយទាហាន ពលទាហានទាំងអស់នៃបញ្ជាការដ្ឋានយោធាខេត្តតៃនិញ បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា សូមមានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។