You are currently viewing ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្វាយរៀង!

ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្វាយរៀង!

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានយោធាខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀ ទន់បាវ ប្រធាននយោបាយ នៃបញ្ជាការដ្ឋានយោធាខេត្តឡុងអាន ចូលជួបសម្តែងគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣គ.ស.២០១៩ ពិសេសដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ កម្ពុជា-វៀតណាម កាន់តែប្រសើរឡើងថែមទៀត។