រតនគិរីៈ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចដីកោះកណ្តាលទន្លេស្រែពកក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយនាយចំណង់ វ៉ាត ឡោះ បានចុះបង្ក្រាបករណីកាប់ឈើដោយគ្មានច្បាប់អនុញ្ញាត និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ក្នុងនោះឈ្មោះ មិន ឡុង ភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី, ឈ្មោះ យឿន សារ៉េត ភេទប្រុស អាយុ ៤៤ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី, ឈ្មោះ ធិម ប៊ុនថា ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី និងបានចាប់យកវត្ថុតាងម៉ាស៊ីនត្រង់ឌ័រចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ ឱ្យផ្នែករដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីបន្តតាមនីតិវិធី ។