ក្រចេះ៖ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើពិធីប្រជុំផ្សព្វផ្សាយផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក មញ្ជាការរង នាយរងសេនាធិការ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តក្រចេះជាច្រើនរូបទៀត។