ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នសេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខឆ្នាំ២០១៩។ កម្មវិធីបើកវគ្គនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើប្រទេស ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យជំនាញព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ សូមបញ្ជាក់ផងដែរ! សិក្ខាកាមដែលមករៀនវគ្គបំប៉នសេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខឆ្នាំ២០១៩នេះ មានចំនួនសរុប ៩៩នាក់ មកពីការិយាល័យផែនការសន្តិសុខ អង្គភាពស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យផែនការសន្តិសុខរាជធានី ខេត្តព្រមទាំងមេបញ្ជាការរងទទួលការងារព័ត៌មានសន្តិសុខតាមបណ្តាមូលដ្ឋានក្រុង ស្រុក ខណ្ឌថែមទៀតផង៕