You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។