ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញអំពីប្រវត្តិ និងតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ដល់សិក្ខាកាមមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤។