ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ។
-ត្រៀមរៀបចំពិធីបិទវគ្គបំប៉នបើកបរទោចក្រយានយន្តជំនាន់ទី៨ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ។
-ត្រៀមការពារសន្តិសុខរក្សាសុវត្ថិភាព ក្នុងពិធីសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស ឆ្នាំ២០១៩ នៅទីលាន តេជោសែនជុំគិរី របស់កងពលតូចលេខ៧០ ។
-ការត្រៀមការពាសរសន្តិសុខ រក្សាសុវត្ថិភាព ជូនលោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។