កណ្តាល៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯកច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានស្រុកអង្គស្នួល អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារដែលទើបបានសម្រាលកូនចំនួន ០២គ្រួសារដល់លំនៅដ្ឋាន។
គ្រួសារទាំងពីរមាន៖
១. គ្រួសារលោកនាយចំណង់ សុឹម សុភ័ក្រ សមាជិកមូលដ្ឋានស្រុកអង្គស្នួល ក្នុងភូមិអថ្គជា ឃំុភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានថវិកាចំនួន ១.២៩០.០០០រៀល។
២. គ្រួសារលោកនាយចំណង់ សេង បូរិន សមាជិកមូលដ្ឋានស្រុកអង្គស្នួល ទទួលបានថវិកាចំនួន ១.២៩០.០០០រៀល នៅភូមិព្រៃបេង ឃំុស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ គ្រួសារទាំងពីរ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ អោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។