ឧត្តរមានជ័យ៖ នៅវេលាម៉ោង០៨ និង០០ នាទីព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ឃួន សារុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ឈ្មោះ សេង សារ៉ាត ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ ជាងចម្លាក់ បានចំនួន ០១ខ្នង ដែលមានទំហំ ១១×១៦ ម៉ែត្រ ស្ថិតនៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលខូចខាតដោយសារគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។