រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីផ្សព្វផ្សាយផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតី លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជាប្រធានក្រុមការងារប្រចាំទិសឦសាន្ត រួមទាំងគណៈប្រតិភូអមដំណើរ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសសុខជាច្រើនរូបទៀត ។