សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែល សម្តេចតេជោ ទទួលបានគោរមងារជា
សាស្ត្រាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ
ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន
នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះ
សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយការទទួលបានគោរមងារនៅពេលនេះ
មិនត្រឹមតែផ្តល់នូវមហាកិត្តិយសចំពោះ សម្តេចតេជោ ផ្ទាល់ប៉ុណ្ណោះទេ ថែមទាំង
បានលើកកម្ពស់នូវកិត្យានុភាព និងមោទនភាពជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរនៅទូទាំង
ប្រទេស ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លាតវៃ បានដឹកនាំ ប្រជាជាតិកម្ពុជា
ឆ្ពោះទៅរកវឌ្ឍនភាព និងសម្បូរណ៍រុងរឿង។
ជាថ្មីម្តងទៀតនាឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ
វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីសូមជួយប្រោះព្រំសព្វសាធុការពរ
មហាប្រសើរជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី
និងចៅៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរ
និងពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមអបអរសាទរ និងគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់