ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសម្តែងគួរសមពីប្រតិភូយុវជន នាយទាហានវ័យក្មេងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ទោ ង្វៀន ឌឹកគឿង អនុប្រធានគណៈកម្មការយុវជនកងទ័ពអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ ក្នុងជំនួបនេះ ប្រតិភូយុវជនកងទ័ពវៀតណាមបានទទួលនូវបទពិសោធន៍ការងារល្អៗ ក្នុងការដឹកនាំកងរាជអាវុធហត្ថពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនិងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។