ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាធិបតីភាព ក្នុងពិទីបិទវគ្គបំប៉នបើកបរទោចក្រយានយន្ត ជំនាន់ទី៨។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកសាលា នាយករង យោធាចារ្យ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបទៀត។