ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ឆ្នាំ២០១៩ ដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។