កណ្តាល៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ សារិន នាយករង នាយកដ្ឋាន ក្រសួងការពារជាតិ បានដឹកនាំក្រុមការងារអញ្ជើញ ត្រួតពិនិត្យ លើការងារជំនាញ ដែលមានការពាក់ព័ន្ធ ពិសេសលើការងារគ្រប់គ្រងអចលនៈទ្រព្យ ប្រចាំឆ្នាំ២០១៧-ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ នាយការិយាល័យ លើការងារជំនាញជាច្រើនរូបផងដែរ។