បន្ទាយមានជ័យ៖ ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ទិវ វឌ្ឍនា នាយករងអធិការកិច្ចក្រសួងការពារជាតិ បានដឹកនាំក្រុមការងារអញ្ជើញ ត្រួតពិនិត្យ លើការងារជំនាញ ដែលមានការពាក់ព័ន្ធ ពិសេសលើការងារគ្រប់គ្រងអចលនៈទ្រព្យ ប្រចាំឆ្នាំ២០១៧-ឆ្នាំ២០១៨, មធ្យោបាយដឹកជញ្ជូន, ប្រយុទ្ធប្រឆាំងគ្រឿងញៀន, តារាងត្រួតពិនិត្យចំនួនទ័ព និងកូន និងបណ្ដឹងផ្សេងៗ។ ពិធីនេះមានការចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកមេបញ្ជាការរង នាយការិយាល័យទទួលការងារពាក់ព័ន្ធជាច្រើនរូបទៀត៕