កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ អធិការដ្ឋានអគ្គបញ្ជាការ និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ព្រុំ ជឿន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានដឹកនាំក្រុមការងារអញ្ជើញ ត្រួតពិនិត្យលើការងារជំនាញ ដែលមានការពាក់ព័ន្ធ ពិសេសលើការងារគ្រប់គ្រង ប្រចាំឆ្នាំ២០១៧-ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ នាយការិយាល័យជំនាញជាច្រើនរូបផងដែរ ។